ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយចំណងស្នេហ៍តារាសម្តែង Go Joon Hee

ប្រភពព័ត៌មាន Daily Sports ចុះផ្សាយនៅថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា តារាសម្តែង Go Joon Hee កំពុងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុស អ្នកលក់​គ្រឿង​អលង្កា​ដ៏ល្បីល្បាញ ក្នុងប្រទេសកូរ៉េ​។

ប្រភពព័ត៌មានធ្លាយចេញពីចង្កោម​អ្នកសិល្ប: បានទម្លាយ​ថា ​ទំនាក់ទំនង​រវាង Go Joon Hee ​និងកូនចៅកែគ្រឿងអលង្កា​ ដ៏ល្បីល្បាញ នេះ បានចាប់ផ្តើម​តាំងពីពាក់កណ្តាលឆ្នាំនេះ​។​

ប្រភពខាងលើបានទម្លាយបន្តថា គេតែងតែឃើញ មិត្តប្រុស​របស់ Go Joon Hee យកនាង​ទៅកាន់កន្លែង​លក់គ្រឿង​អលង្កា នៅតំបន់ Gangnam ។​ក្រៅពីនេះ​Go Joon Hee ក៏តែងតែហោះហើរ​ ទៅកាន់ប្រទេសចិនជា​មួយនឹងមិត្តប្រុសរូបនេះ​ផងដែរ៕​
abab
koreastar

មតិយោបល់