ព័ត៌មានសេដ្ឋកិច្ច

សាលារាជធានីភ្នំពេញ នឹងចំណាយពេល ៣ខែ បញ្ចប់ការកែលម្អ សួនច្បារដេអិន

សាលារាជធានីភ្នំពេញ នឹងធ្វើការកែលម្អសួនច្បារដេអិន ចាប់ពីផ្លូវលេខ ១៣៤ ដល់ក្តាន់ពីរ ក្នុងខណ្ឌ ៧មករា ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣ខែ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។

គម្រោងនេះ នឹងរៀបក្រាលថ្មក្រានីត រៀបចំសួនផ្កាស្មៅ បង្គោលភ្លើងបំភ្លឺសួន បំពាក់ឧបករណ៍ហាត់ប្រាណ និងបង្គន់សាធារណៈ។

សួនច្បារនេះ គ្រោងនឹងបញ្ចប់ការកែលម្អក្នុងរយៈពេល ៣ខែ ឲ្យបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

15055686_649851321862290_4531511556047512933_n 15056308_649851285195627_3324758226660938025_n 15135851_649851318528957_8215286345275907425_n 15135887_649851291862293_7822430279722284801_n

មតិយោបល់