កណ្តាល: នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរៈសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនបាន០៣នាក់នៅផ្ទះសំណាក់មានលាភ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់មានលាភ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរៈសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនល្មើសចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទី១-ឈ្មោះ ចែម រ៉ាម៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ស្នាក់ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ជួញដូរ) ទី០២-ឈ្មោះ ម៉ក់ វិសិត ភេទប្រុស យុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិត នៅភូមិស្រង៉ែ ឃុំជើងរាស់ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) និងទី០៣-ឈ្មោះឡុង កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិត នៅភូមិក្រាំម្កាក់ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល(ប្រើប្រាស់)។
ក្នុងករណីនេះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ តូច,ទូរស័ព្ទដៃNokia ចុចពិលចំនួន០២គ្រឿង ខែមហ្វូន០១គ្រឿង, អាយខល០១គ្រឿងសេរីចាស់,ឧបកណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
លោកអធិការបានបញ្ជាក់ថា មុននិងឈានដល់ការឃាត់ខ្លួននៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញនគរបាលស្រុកបានទទួលព័ត៌មានពីកំលាំងមូលដ្ឋាន ថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើទើបរូបលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបនិងចាប់ខ្លួនបានជនល្មើស០៣នាក់ភ្លាមៗតែម្តង។
តាមចម្លើយសារភាពរបស់ជនល្មើសបានឆ្លើយថាចំពោះថ្នាំញៀនទាំងអស់នេះខ្លួនបានពីម្ដុំពិភពថ្មីកន្ទោកពោធិ៍សែនជ័យភ្នំពេញ ក្រោយពីទទួលបញ្ជាពីឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្ដាលនឹងមានការចូលរួមពីលោកមេភូមិលោកមេឃុំសាក្សីនិងយល់ព្រមពីបងម្ចាស់ផ្ទះ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និង ឆែកឆេរផ្ទះសំណាក់ រកឃើញថ្នាំញៀនម៉ាទឹកកក០៥កញ្ចប់។ បញ្ជាក់ចំពោះផ្ទះសំណាក់ចំណុចខាងលើកំលាំងជំនាញស្រុកនិងប៉ុស្តិ៍ធ្លាប់បង្ក្រាបម្ដងរួចមកហើយ បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់