ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!

កណ្ដាល: ជនសង្ស័យពីរនាក់ធ្វើសកម្មភាពចែកចាយគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លួន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចជិតហាងកាហ្វេ របស់ឈ្មោះ ហ៊ាន ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ សិទ្ទ សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២ឈ្មោះ កណ្តុល ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ទីលំនៅមិនពិតប្រាដក (រត់គេចខ្លួន)។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ៥កញ្ចប់តូច ប្រាក់ខ្មែរ៣០០០០ រៀល(បីមឺនរៀល) ទូរសព្ទ១គ្រឿង និងកូនសោ៣។

នៅមុនពេលប្រតិបត្តិការខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ថា មានគេចែកចាយថ្នាំញៀននៅចំណុចកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៏បានចុះទៅដល់ បានឃើញដូចការរាយការណ៍មែន គឺឈ្មោះ សិទ្ធិ សុវណ្ណារ៉ូ នេះកំពង់តែឈរនិយាយជាមួយឈ្មោះ កណ្តុល សមត្ថកិច្ចយើងក៏ចូលទៅជិតឈ្មោះកណ្តុលបានរត់គេចខ្លួនដោយឡែកឈ្មោះ សិទ្ធិ សុវណ្ណារ៉ូ សមត្ថកិច្ចយើងបានធ្វើការសាកសួរនិងឆែកឆេរមិនឃើញថ្នាំញៀននៅនិងខ្លួនទេ ភ្លាមនោះកម្លាំងយើងបានបន្តការស្រាវជ្រាវរុករកគ្រឿងញៀនក្នុងបរិវេណជុំវិញទីដែលឈ្មោះ សិទ្ឋ សុវណ្ណារ៉ូ បានឈរ។ ក្នុងការរុករកសមត្ថកិច្ចយើងបានរកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចនៅលើដីដាក់ក្នុងកំប៉ុងជ័រមួយដែលមានចម្ងាយពីឈ្មោះ សិទ្ឋ សុវណ្ណារ៉ូ ប្រហែលជាង១០ម៉ែត្រ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន៥កញ្ចប់នេះពិតជារបស់ខ្លួនមែនដែលខ្លួនបានទិញពីឈ្មោះ លី នៅវាលខ្សាច់ក្នុងគោលបំណងយកទៅឲ្យឈ្មោះកណ្តុលលក់បន្ត។ ចំណែកឯខ្លួនក៏ជាអ្នកប្រើប្រាស់ថ្នាំញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់