ព័ត៌មានជាតិ

លុចស៊ីស ៤៧០ បុក និងកិន អ្នកជិះម៉ូតូ ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ នៅបាត់ដំបង

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមដងផ្លូវលេខ១តាមដងស្ទឹងសង្កែ ស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅវេលាម៉ោងប្រមាណជា០៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខហាងគុយទាវទូកផ្លូវលេខ១ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ បុល ភេទប្រុស អាយុ២៤ឆ្នាំរស់នៅម្តុំវត្តចដឹក ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង និងម្នាក់ទៀតឈ្មោះ អឿង សុភ័ក្ត្រ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសចំក្បាលធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបង្កម៉ាកឡិចស៊ីស៤៧០ពណ៌សគ្មានស្លាកលេខ បានទៅបុកនិងម៉ូតូ០១គ្រឿងធុនហុងដាឌ្រីម១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខ បាត់ដំបង1j-4524 (ខ្ទេចមួយកំណាត់មុខ) បណ្តាលឲ្យកិនចំក្បាលស្លាប់ម្នាក់។ ក្រោយកើតហេតុរថយន្តបង្កខាងលើបានបើកគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៥ទៅភ្នំពេញ។

សមត្ថកិច្ចបានដាក់ការស៊ើបអង្កេត និងស្រាវជ្រាវដើម្បីចាប់ខ្លួនជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯសពត្រូវបានអាណាព្យាបាលទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយម៉ូតូរងគ្រោះនគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលពេលក្រោយ៕

photo_2016-11-23_22-57-19

photo_2016-11-23_22-57-21

photo_2016-11-23_22-57-23

មតិយោបល់