ព័ត៌មានជាតិ

អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់ក្រុមហ៊ុន “ទិហាវសេរ៉ាមិច” ក្រោយពីកម្មករធ្លាក់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: បន្ទាប់ពីមានកម្មករ២នាក់ បានធ្លាក់ពីជណ្តើរយោងនៅសំណង់អគារក្រុមហ៊ុន “ទិហាវសេរ៉ាមិច” បណ្តាលឲ្យកម្មករម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងកម្មករម្នាក់ទៀតរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ គណ:កម្មាការចម្រុះរួមមានមន្រ្តីក្រសួងរៀបចំដែនដីសំណង់ និងបច្ចេកទេស នគរបាលកោសល្យវិច័យ ស្នងការនគរបាលរាជនីភ្នំពេញ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យបានចុះមកពិនិត្យសំណង់ក្រុមហ៊ុន “ទិហាវសេរ៉ាមិច”ស្ថិតនៅផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានមានជ័យ រាជនីភ្នំពេញ។

ក្រោយពីពិនិត្យរបស់នគរបាលជំនាញបានរកឃើញថា មូលហេតុនៃការធ្លាក់កម្មករស្លាប់និងរបួសខាងលើនេះ គឺបណ្តាលមកពីដាច់ខ្សែកាបិ៍យោងកន្រ្តក។ ពិនិត្យចប់ទីតាំងខាងលើនេះ ត្រូវបានគណ:កម្មាការចម្រុះបានសម្រេចផ្អាកធ្វើការបណ្តោះអាសន្នចាប់ព្រឹកនេះទៅ។

មន្រ្តីដែលចុះទៅពិនិត្យទីតាំងខាងលើ បានឲ្យប្រាប់ដឹងថា មូលហេតុនៃការផ្អាកការសាងសង់នេះ គឺម្ចាស់ទីតាំង និងមេការមិនទាន់បានចូលខ្លួនមកដោះស្រាយជាមួយក្រុមគ្រួសារអ្នកស្លាប់ និងអ្នករបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនៅឡើយនោះទេ៕

//youtu.be/M5jRzPMLNgs

មតិយោបល់