ព័ត៌មានជាតិ

Real Madrid ធ្វើ​ឲ្យ Bayern Munich ខ្ទាត់ចេញពីក្របខណ្ឌ UEFA Champions League ក្រោយលុត ៤ – ០ (Video Inside)

អាល្លឺម៉ង់ ៖ ក្លិប Real Madrid បាន​ធ្វើ​ឲ្យក្លិប​ជើងឯក​អាល្លឺម៉ង់ Bayern Munich ជួបនូវបញ្ហា ​លើទឹកដីរបស់ខ្លួន ដោយ​​មិនអាច​ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​ក្នុងក្របខណ្ឌ UEFA Champions League បាន បន្ទាប់ពី អធិរាជស លុត ម្ចាស់ទឹកដីក្នុងលទ្ធផល ៤ – ០ ដែលសរុប​ទាំងពីរជើង ៥ – ០ ​។​
Real-Madrid-celebrate_3133329
វា​ជារឿងមួយដ៏អស្ចារ្យដែល Real Madrid អាច​ធ្វើបានល្អនៅក្រៅទឹកដី ដោយលុតម្ចាស់ផ្ទះ​យ៉ាងចាស់ដៃ និង​ដឹងពី​ចន្លោះប្រហោងរបស់ម្ចាស់ផ្ទះ ។ គ្រាប់បាល់ដំបូងរបស់ Real Madrid រកបាន​ដោយការតែតបំប៉ោងសំណាញរបស់ Sergio Ramos នៅនាទី ទី ១៦ និង នាទី ទី ២០ Sergio Ramos បានតែតបំប៉ោងសំណាញ់បន្ថែមទៀត ខណៈដែល ខ្សែការពារ របស់ Bayern Munich តែ​គាប Ronaldo ដោយព្រលែងចោល កីឡាករ​ខ្សែការពាររបស់ Real Madrid ។ ដោយឡែកនៅនាទី ៣៤ Ronaldo ក៏មាន​ឱកាស​ស៊ុតបំប៉ោងសំណាញ់​ដូចគ្នា ​ដោយ Bale ប៉ះបាល់យ៉ាងស្អាត នោះ ។ នៅនាទី ៩០ ​អ្វីដែល​កាន់តែ​អស្ចារ្យ និងធ្វើ​ឲ្យពហុកីឡដ្ឋានទាំងមូលកក្រើក ខណៈ Ronaldo ហ្វ្រីហ្គិត ទំលុះរនាំងការពារ ធ្វើ​ឲ្យ Real Madrid ឈ្នះ ៤ – ០ ។

នៅរដូវកាលនេះ Bayern Munich ពិតជា​ជួបនូវរឿង​មិនល្អ ដោយប៉ះ Real Madrid ជាពិសេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ​ជើង​នេះ សូម្បីតែ​រក មួយគ្រាប់ មិនបានផង​ ។​ Real Madrid មាន​ឱកាស​ឡើងទៅអ៊ុតលទ្ធផល រងចាំ​ជួប​ក្លិប ពីរ ដែលប្រកួត​នៅថ្ងៃស្អែក Chelsea និង​ Atletico Madrid បើក្លិបណាឈ្នះ នឹង​មាន​​​ឱកាស​ជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់