ព័ត៌មានជាតិ

iPhone 5S និង iPhone 5C នឹង​ចេញ​លក់​នៅលើ​ទីផ្សារ​ក្នុង​ថ្ងៃទី​២០ ដែលមាន​៩​ប្រទេស​ដំបូង​

​នៅ​ថ្ងៃ​ទី​១៣​ខែ​កញ្ញា នេះ​រាល់​អតិថិជន​របស់​ក្រុមហ៊ុន Apple ទាំងអស់​អាច​ធ្វើ​ការបញ្ជា​ទិញ​ទុក​ជាមុន​នូវ iPhone 5C និង iPhone 5S ហើយ​នៅ​ថ្ងៃទី​២០​ខែ​កញ្ញា ឆ្នាំ ២០១៣ នឹង​មាន​លក់​នៅលើ Store របស់ Apple តែម្ដង​។​

​សម្រាប់​ប្រទេស​ដែល​មាន​លក់ iPhone 5C និង iPhone 5S ដំបូង​គេ​គឺមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចិន កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហ​បុរី និង​ចក្រភព​អង់គ្លេស ជាពិសេស​នៅ​ចុងឆ្នាំ ២០១៣ នេះ iPhone 5C និង iPhone 5S នឹង​មាន​លក់​នៅ​លើ​ប្រទេស​ជាង ១០០​ក្នុង​ពិភពលោក​។​

​សម្រាប់​តម្លៃ iPhone 5S ម៉ូ​ដែល 16G តម្លៃ $199, ម៉ូ​ដែល 32GB តម្លៃ $299 ម៉ូ​ដែល 64GB តម្លៃ $399 ដែល​ទាំងអស់​នេះ ជា​កិច្ចសន្យា​ចំនួន ២​ឆ្នាំ​៕

9

មតិយោបល់