ព័ត៌មានជាតិ

ស្លាប់២នាក់ រងរបួស២០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស

ភ្នំពេញ:ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ (ប្រុស) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៩គ្រឿង, រថយន្តធុនធំ ១គ្រឿង, គោយន្ត ១គ្រឿង។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក(ស្លាប់១នាក់) , ស្រវឹង ១លើក , មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់) , ប្រជែងគ្រោះថ្នាក់ ២លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ៩នាក់ យប់ ៤នាក់ ។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក , ផ្លូវខេត្តក្រុង ២លើក , ផ្លូវលំ ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក , រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿង , គោយន្ត ១គ្រឿង ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស២នាក់ ,កណ្តាល ១លើក ស្លាប់ ១នាក់ និងខេត្តបន្ទាយមានជ័យ ២លើក ស្លាប់ ១នាក់ របួស ៤នាក់ (ស្រី១នាក់ ) ។

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៦៩៥ គ្រឿង និង អប់រំ ១,៥២២ គ្រឿង៕

photo_2016-05-01_15-34-163232323232photo_2016-04-24_07-41-3412994533_517701575084451_5512022840336190297_n

មតិយោបល់