ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កញ្ញា ធី សុវណ្ណថា ចូលខ្លួនទៅបំភ្លឺ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ:នៅព្រឹកថ្ងៃនេះវេលាម៉ោង ៨៖៤៥នាទី កញ្ញា ធី សុវណ្ណថា ចូលខ្លួនទៅបំភ្លឺ និងការពារបណ្តឹង ដែលបានប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ពីបទបរិហាកេរ្តិ៍ ទៅតាមការកោះហៅរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

ធី សុវណ្ណថា ធ្លាប់បានបញ្ជាក់ថា ការលើកឡើងរបស់លោក កឹម សុខា គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន។ កញ្ញា ក៏បានបញ្ជាក់ផងដែរថា មិនធ្លាប់បានយកឈ្មោះគណបក្សសង្រ្គោះជាតិ ដើម្បីទៅបោកប្រាសនរណាម្នាក់នោះឡើយ៕

photo_2016-04-27_09-00-47 photo_2016-04-27_09-00-51

មតិយោបល់