ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌមួយចំនួន ប្រតិកម្មនឹង EDC ខណៈដាច់ចរន្តអគ្គិសនី ជាច្រើនម៉ោង

ភ្នំពេញ: ប្រជាពលរដ្ឋ ជាច្រើននាក់ បានប្រាប់ post news ឱ្យដឹងថា ខណ:ពេលនេះ មានករណីដាច់ចរន្តអគ្គិសនី ប្រហែលជិត ២ម៉ោង ទៅ ៣ ឬ ៤ម៉ោង មកហើយ ដោយកន្លែង នាវេលាចាប់ពីរសៀលម៉ោង០៤ ល្ងាចថ្ងៃទី០២ ឧសភា ២០១៦ នេះ។

ដោយឡែកនៅពេលថ្ងៃវិញ ក៏ដាច់ចរន្តអគ្គិសនី ជាច្រើនម៉ោង ទៀតផង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន និងបណ្តាខណ្ឌមួយចំនួន ផ្សេងទៀត ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ការដាច់ចរន្តអគ្គិសនីនេះ គឺមិនដឹងមូលហេតុអី្វ រីឯខាងអគ្គិសនីកម្ពុជា EDC ក៏មិនបានជូនដំណឹង ដើម្បីឱ្យប្រជាពលរដ្ឋ ដឹងលឺផង បណ្តោយឱ្យពិបាកក្នុងការទ្រាំរង់ចាំ ក្នុងស្ថានភាពផ្ទះ ងងឹតសូន្យសុង ហប់ស្ទើរគ្មានមានខ្យល់ចេញចូល ពិសេសពិបាកបំផុត ក្មេងៗតូចៗ៕

photo_2016-04-16_15-32-07

មតិយោបល់