ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ មានផ្ទុកសារធាតុញៀន ត្រូវបាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួន

ភ្នំពេញ:ជនសង្ស័យម្នាក់ ដែលមានផ្ទុកសារធាតុញៀន ត្រូវបាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួន នៅចំណុចមុខ ផ្ទះសំណាក់ ណៃ តាមបណ្ដោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នាវេលាម៉ោង០១ និង២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ។

សមត្ថកិច្ច បានឱ្យ Post News ដឹងថា ជនសង្ស័យមានឈ្មោះ ជា ទូ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៣ E3 ផ្លូវ១៨២ ភូមិ៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា មានមុខរបរ មិនពិតប្រាកដ។

នគរបាលជំនាញ ខណ្ឌ៧មករា បានបន្ថែមថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងល្បាតក្នុងមូលដ្ឋាន បានឃើញជនសង្ស័យជិះម៉ូតូម៉ាក គុបមូល ពណ៌ស្លៃ ពាក់ស្លាកលេខ ភព ក ៧១៨១ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៧ ខណ:មកដល់ចំណុចមុខផ្ទះសំណាក់ណៃ កម្លាំងល្បាតក្នងមូលដ្ឋានខណ្ឌ៧មករា ឃើញមានលក្ខណ:សង្ស័យបានឃាត់ធ្វើការឆែកឆេ តែជនសង្ស័យមិនឈប់ប្រុងបើកម៉ូតូរត់គេច តែត្រូវកម្លាំងនគរបាល ដេញឃាត់ឆែកឆេភ្លាមៗតែម្ដងរួចឆែកឃើញមានសារធាតុញៀនប្រភេទក្រាមសថ្លា១កញ្ចាប់នៅក្នុងហ៉ោប៉ាវ និងនាំយកមក អធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕

photo_2016-05-02_21-27-38 photo_2016-05-02_21-27-40 photo_2016-05-02_21-27-42

មតិយោបល់