ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ថវៈ ថែមទាំងគំរាមសម្លាប់

កោះកុងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្រែអំបិលបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុង។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ គង់ មុំ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែមានទីលំនៅបច្ចុប្បន្នភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល គឺបានប្ដឹងឈ្មោះលិន ចាន់ណា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរកសិករត្រូវជាប្ដីចុងមានទីលំនៅបច្ចុប្បន្នភូមិបានទៀតឃុំដងពែងពីបទរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ឈ្មោះខ.រ.ណអាយុ១៤ឆ្នាំខណៈរូបគាត់ជាម្ដាយពុំនៅផ្ទះ។

ក្នុងពាក្យបណ្តឹងឲ្យដឹងទៀតក្រោយពីធ្វើសកម្មភាពរួចហើយរូបគាត់ជាម្តាយបានដឹងរឿងហេតុនេះឡើងស្រាប់តែឈ្មោះលិន ចាន់ណា បានគំរាមមកលើរូបគាត់ជាប្រពន្ធថាបើយករឿងទាំងនេះទៅប្រាប់សមត្ថកិច្ចរូបគេនឹងសម្លាប់ចោលទៀតផង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

 

 

 

មតិយោបល់