ព័ត៌មានជាតិ

សង្ស័យស្រវឹង បើករថយន្តដេញបុកម៉ូតូបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូដេញបុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០ នាទីយប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយ ផ្លូវលេខ៣១៥ កែងផ្លូវលេខ៥១៦ ក្បែរផ្សារទំនើបTK ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-1323 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វី ស្រាប់តែរថយន្តនោះបានបើកដេញបុកម៉ូតូម៉ាកហុងដាសេ១២៥ ដែលកំពុងជិះឌុបគ្នាដោយបុរសពីរនាក់ ក្នុងទិសដៅស្របទិសគ្នាចំពីក្រោយ ម៉ូតូ យ៉ាងពេញពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកទៅលើដងផ្លូវ ម្នាក់រងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ចំណែករថយន្ត បានជ្រុលហួសទៅ បុកខឿនរង្វង់មូល ដាច់កង់មុខទៅណាលែងរួច។ក្រោយពីបង្កហេតុរួច ម្ចាស់រថយន្តបើកទ្វារត់គេចខ្លួន តែត្រូវបានមហាជនតាមចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ច។

ពាក់ពន្ធ័ករណីខាងលើនេះ ប្រជាពលរដ្ឋបានសម្តែងនូវភាពមិនសប្បាយចិត្តចំពោះរឿងខាងលើ ដោយសារពួកគាត់ឃើញថា ភាគីម្ចាស់រថយន្ត បានធ្វើសកម្មភាពបើករថយន្ត ដេញបុកម៉ូតូបែបនេះ ដែលវាជាចេតនាសម្លាប់ជីវិតរបស់គេទៅហើយ ។

ដោយឡែកបើតាមប្រភពពីអ្នកបើករថយន្តបង្ក បានឲ្យដឹងថា ដោយសារតែអ្នកជិះម៉ូតូ មកទះកញ្ចក់រថយន្តរបស់គាត់ ទើបបណ្តាលឲ្យគាត់ខឹង ក៏បើករថយន្តដេញបុក តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់