ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ក្នុងនោះ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនដូចខាងក្រោម៖
ទី១- តំបន់ភ្លើងលេខ P១៦៣០ ស្ថិតនៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (សាខាអូរបែកក្អម)។
ទី២- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សាខាអូរបែកក្អម)។
ទី៣- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឫស្សី ភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ភូមិចំរើនផល ភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ (សាខាអូរបែកក្អម)។
និងទី៤- តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្បាលទំនប់ ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)៕


មតិយោបល់