ស្ទឹងត្រែង: នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តស្ទឹងត្រែងបានបើកយុទ្ធនាការចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងក្តៅគគុកព្រមទាំងបានធ្វើការឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនចំនួនបីនាក់រួមទាំងវត្ថុតាងថ្នាំញៀនប្រម៉ាណជា ជាង១០០គ្រាប់ក្នុងស្រុកថាឡាបរិវ៉ាត់។
ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៤:១៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចដំណាក់ស្លឹកគ្រៃ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានប្រាប់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ដែលមានចំនួន១១៤គ្រាប់, ម៉ូតូ ពីរគ្រឿង គឺម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាខលេខមួយគ្រឿងនិងម៉ាកឌ្រីមសង់ សេរ១២៥ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ កំពង់ធំ 1A-8726 មួយគ្រឿង, ទូរស័ព្ទដៃ២គ្រឿង ព្រមទាំង លុយខ្មែរ៥ម៉ឺនរឿលផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថ បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តដើម្បីធ្វើការសួរនាំបន្ថែមដើម្បីករសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់៕









មតិយោបល់