កណ្តាលៈ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយខេត្តកណ្តាលបានបំបែកសំបុកគ្រឿងញៀន ដែលហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ និងនៅវេលាម៉ោង០៩ព្រឹក នៅត្រង់ចំណុចមាត់ទន្លេចំការសណ្តែក(កោះតូច)ស្ថិតនៅភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមលោក អ៊ួន សុផាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ទី១មានឈ្មោះភួង សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ និងទី២មានឈ្មោះ សួង រាជ្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងរស់នៅភូមិឃុំជាមួយគ្នា។
លោកអ៊ួន សុផាត បានបន្តថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះធ្វើការដកហូតវត្ថុតាងរួមមាន មានសំភារៈវេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនបមួយចំនួន និងដោយឡែកថ្នាំញៀនប្រើប្រាស់អស់និងម៉ូតូ០១គ្រឿងម៉ាកទំនើបកង់០៤។
លោកអ៊ួន សុផាតបានទៀតថា នៅត្រង់ចំណុចខាងលើនេះ ជនសង្ស័យបានជួញដូរនូវសាធាតុគ្រឿងញៀនយ៉ាងសកម្មហើយលោកដាក់កម្លាំងសម្ងាត់តាមដានយូរមកហើយនៅពេលកើតហេតុបានទទួលព័ត៌មានថា ជនសង្ស័យកំពុងធ្វើសកម្មភាព ហើយក៏បានចុះទៅបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគេបានទិញពីឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ជនសង្ស័យខាងលើនេះកំពុងឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីកសាងសំណុំរឿងឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/AycMah8dP8k






មតិយោបល់