ព័ត៌មានជាតិ

រថយន្តទីកូ ដឹកឈើ ២១ដុំ ត្រូវអាវុធហត្ថស្រុកបារាយណ៍ ឃាត់ជាប់រួមទាំងមនុស្ស ០២នាក់

កំពង់ធំ: កម្លាំងអាវុធហត្ថស្រុក បារាយណ៍ ខេត្តកំពង់ធំ បានឃាត់រថយន្តម៉ាកទីកូ ពណ៌ស មួយគ្រឿង ដែលដឹកឈើចំនួន ២១ដុំ និងចាប់ខ្លួនមនុស្ស២នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អាវុធហត្ថក៏បានឃាត់ខ្លួនអ្នកបើកឈ្មោះ នាង បូរ៉េន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ប៉ាវ រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិរំចេក ឃុំស្វាយទៀប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ វត្ថុតាងទាំងឈើរថយន្ត និងមនុស្ស បានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីដោះស្រាយ៕

photo_2016-11-26_22-00-06

photo_2016-11-26_22-00-09

photo_2016-11-26_22-00-10

photo_2016-11-26_22-00-12

មតិយោបល់