ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសន្ទុក រថយន្តបុកម៉ូតូ ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ម៉ាក សង់សេ ១២៥មួយគ្រឿង កាលពីវេលាម៉ោង ៦ និង៤៥នាទីព្រលប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់លើស្ពានអូរប្រាសាទថ្មី ស្ថិតនៅភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក រវាងរថយន្ត និងម៉ូតូដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក(រត់គេចខ្លួនបាត់)បានទៅបុកម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ កំពង់ធំ 1E0950 បើកបរដោយឈ្មោះហោ ហួយ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន កំពង់ធំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះនគរបាលស្រុកសន្ទុកកំពុងចាត់ការទៅតាមនិតីវិធី៕

photo_2016-11-26_21-57-33

photo_2016-11-26_21-57-36

photo_2016-11-26_21-57-38

photo_2016-11-26_21-57-40

មតិយោបល់