ព័ត៌មានជាតិ

របួសធ្ងន់ និងស្រាល០៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

កណ្ដាល: បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តតូច បណ្ដាលឲ្យរងរបួសបុរស ០៣ នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់។

ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១ វេលាម៉ោង ៧ និង៤០នាទីយប់ ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក COROLA ធន់ទេសចរណ៍ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2H5223 បើកបរដោយម្ចាស់ឈ្មោះ យ៉ាង គាំមហុង ភេទប្រុសអាយុ ៤៤ឆ្នាំ ស្នាក់នៅរោងចក្រ 7NG នៅភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងអ្នករួមដំណើរជាមួយឈ្មោះ លាវ ហៃមុង ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា។ អ្នកទាំងពីរជាជនជាតិចិន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ មកបុកម៉ូតូមួយគ្រឿងម៉ាក Honda ធន់ C100 កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ.ក.4626 កច1 បើកបរដោយម្ចាស់ឈ្មោះ ពាន ពុំ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិផ្កធំ ឃុំរក្សាចំបក់ ស្រុកគ្រគរ ខេត្តពោធិ៍សាត់ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត បានទទួលរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ គឺដោយសារអ្នកបើកបររថយន្ត បានបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយត្ន័ ហើយខណ:នេះ អ្នកបើកបរបង្ក រួមវត្ថុងតាងទាំងពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការនគរបាលស្រុក៕

ca

cao

capt

មតិយោបល់