ភ្នំពេញៈ នារីរូបស្រស់ម្នាក់ ត្រូវបុរសអតីតជាប្តីប្រើល្បិចហៅទៅដេក ជាមួយនៅក្នុងផ្ទះសំណាក់យីហោ(បឹងឈូក) ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ប៉ែន លាងហុីម អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតស្រុកបារាយ ខេត្តកំពង់ធំ។ ចំណែកបុរសដែលជាសង្សានោះ មានឈ្មោះ បូ ណា អាយុ២៥ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើតខេត្តព្រៃវែង។
តាមការរៀបរាប់របស់នារីរងគ្រោះ បានឲ្យដឹងថា រូបនាងនិងបុរសខាងលើ បានរួមរស់ប្តីប្រពន្ធនៅជាមួយគ្នា រយៈពេល២ឆ្នាំមកហើយ បានកូន១ទៀតផង ប៉ុន្តែពួកគេពុំបានរៀបការទេ ក្រោយមកមានការរកាំរគោះតិចទូច ទើបពួកគេបែកផ្លូវគ្នាមកធ្វើការនៅភ្នំពេញ។ ហើយរយៈពេល២ទៅ៣ថ្ងៃ មុនពេលកើតហេតុបុរសជាប្តីនោះ បានខ័លណាត់នាង ឲ្យមកជួបនៅផ្ទះសំណាក់ខាងលើ ដោយប្រាប់ថា ឲ្យលុយនាងចាយទើបនាងសុខចិត្ត ទៅជួបហើយដោយមនោសញ្ចេតនាងធ្លាប់ជាប្តីប្រពន្ធពីមុនមកផង ក៍សម្រេចចិត្តដេកជាមួយទៅ។
ប្រភពពីនារីរងគ្រោះបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង១នាទីយប់សង្សាចាស់ បានខលហៅឲ្យនាងមកផ្ទះសំណាក់បឹងឈូក ដោយប្រាប់ថា មកយកលុយចាយ ពេលនោះនាងក៍បានមកដល់ ផ្ទះសំណាក់ខាងលើ ហើយគេបានជួលបន្ទប់ដេកជាមួយគ្នាមួយយប់ លុះដល់ថ្ងៃទី២៦ វេលាម៉ោង១និង១០នាទីរសៀល នាងបានប្រាប់ថា ឯណាលុយថា ឲ្យខ្ញុំៗដល់ម៉ោងទៅផ្ទះវិញហើយ ពេលនោះបុរសជាសង្សារ បានឆ្លើយថា គ្មានលុយឲ្យទេ ដោះខ្សែកជញ្ជីន និងទូរស័ព្ទដៃឲ្យមកយើង ហើយបើនាងចង់ទៅណាក៍ទៅៗ ពេលនោះបុរសខាងលើ បានធ្វើសកម្មភាពដោះយកខែ្សក១ខែ្ស ជញ្ជីន១វង់ និងទូរស័ព្ទដៃ២គ្រឿងសរុបជាប្រាក់អស់ជិត៣០០ដុល្លារ គេចខ្លួនបាត់ ក្រោយមកនាង បានដើររកបុរសនោះ មិនឃើញទើបដល់ព្រឹកថ្ងៃទី២៧ខែឆ្នាំដដែល រូបនាងបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
មតិយោបល់