ព័ត៌មានបច្ចេកវិទ្យា

Samsung បញ្ចេញកំណែរទម្រង់ថ្មីលើ Android 7.0 beta សម្រាប់ Galaxy S7 និង S7 edge

Samsung បានបញ្ចេញកំណែទម្រង់ថ្មី សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat beta ចំពោះទូរស័ព្ទ GalaxyS7 និង Galaxy S7 edge នៅក្នុងចក្រភពអង់គ្លេស។

gsmarena_001

កំណែទម្រង់ចុងក្រោយនេះដែរ បានធ្វើការកែលម្អទៅលើការបង្ហាញនៃផ្ទាំងឲ្យដំណឹង (Notification) ដូចជាការតម្រៀប មុខងារបើកបិទមួយចំនួន និងអាចបន្ថែមការដាក់បន្ទាត់នៃកម្រិតពន្លឺ ដែលយើងអាចធ្វើការទាញថែម ឬថយពន្លឺបាននៅលើផ្ទាំង Notification ផងដែរ។ លើសពីនេះទៅទៀតវាបានកែប្រែនូវកំហុសឆ្គងជាច្រើន ប៉ុន្តែការកែប្រែនេះ ក៏ជួបនូវបញ្ហាបន្តិចបន្តួច ដូចជាការជះពន្លឺរាងយឺតពីអេក្រង់ នៅពេលដែលយើងបើកទូរស័ព្ទប្រើ ហើយទាក់ទងទៅនឹង Wi-Fi គឺវាមានភាពយឺតបន្តិច។ កំណែរទម្រង់ថ្មីលើ Android 7.0 beta នេះយើងអាចធ្វើការទាញយកតាមរយ: Wi-Fi នៅលើទូរស័ព្ទដៃដោយផ្ទាល់ ប្រសិនបើអ្នកកំពង់ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android 7.0 beta ដូចគ្នានេះដែរ៕

មតិយោបល់