ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរគ្រឿងញៀពីរលើក ចាប់បានជនសង្ស័យ០២ នាក់ នៅខេត្តកំពង់ចាម

កំពង់ចាម: បង្រ្កាបករណីជួញដូរគ្រឿងញៀ ចំនួន០២លើក ដែលលើកទី១ នៅវេលាម៉ោង១១ ថ្ងៃទី២៦ ខែវិច្ឆិកា កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាធាយ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្នុងវត្តចន្ទមូលី(ហៅវត្តព្រៃគី) ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ឡៃ ទីគា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាសិត សង្កាត់ភ្នុំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នុំពេញ។ បច្ចុប្បន្នបួសជាសង្ឃសាមនេ នៅវត្តចន្ទមូលី (ហៅវត្តព្រៃគី) ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០១កញ្ចប់តូច ទម្ងន់០,១១ ក្រាម ទូរសព្ទ័ដៃចំនួន០២គ្រឿង ប្រាក់រៀលចំនួន១៤០.០០០រៀល ក្រដាស់វេលុយចំនួន០២សន្លឹក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ចំណែកលើកទី២វិញ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅវេលាម៉ោង ៤ និង៣០ នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កៃ រ៉សាត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា(ទឺកកក) ០១កញ្ចប់តូច ទម្ងន់០,០៩ ក្រាម ទូរសព្ទ័ដៃ០១គ្រឿង បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ខាងលើ សមត្ថិកិច្ចកំពុងចាត់ការតាមនីតិវិធី និងបញ្ជូនទៅកាន់តុលាការ៕

photo_2016-11-27_18-04-20

photo_2016-11-27_18-04-16

photo_2016-11-27_18-04-23

មតិយោបល់