ព័ត៌មានជាតិ

ជិះម៉ូតូដឹកគូដណ្តឹងថ្ងៃចុងសប្តាហ៍ ត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់ យ៉ាងតក់ស្លុតបំផុត

សៀមរាបៈ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿងបើកបរស្របទិសគ្នាទាំងបីលើដងផ្លូវ៦៧ចាស់ ចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យគូដណ្តឹងមួយគូស្លាប់ក្នុងថ្ងៃជាមួយគ្នាយ៉ាងតក់ស្លុត។

នៅក្នុងហេតុការណ៍នេះ គឺរថយន្តទី១ ម៉ាកFord Explover ស្លាកលេខភ្នំពេញ២T-៥៥០៤ បើកបរដោយឈ្មោះPR DR KOLBE អាយុ៦៥ឆ្នាំ ជាអ្នកទេសចរណ៍ជនជាតិអាល្លឺម៉ង់) រថយន្តទី២ ម៉ាក Hyundai Mighty ពណ៌ស បើកបរដោយឈ្មោះពៅ ជា ភេទប្រុស អាយុ៣៤ឆ្នាំ បានបើកមកបុកម៉ូតូពីក្រោយពេញទំហិងបណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូចំនួន០២នាក់។

ជនរងគ្រោះទី១. ឈ្នោះ ជា ចំរ៉ុង ភេទប្រុសអាយុ៣២ឆ្នាំ ជាយោធាF2 អ្នកបើកបរ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ជនរងគ្រោះទី២. ឈ្មោះសូ ដាវី ភេទស្រី អាយុ២៤ ឆ្នាំត្រូវជាគូដណ្តឹង នៅភូមិត្រពាំងថ្នល់ ឃុំកន្តោកស្រុកប្រាសាទបាគង(ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ) ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ1A-3325 របស់ជនរងគ្រោះ រងការខូចខាត។

ក្រោយកើតហេតុអ្នកបើកបររថយន្តទាំងពីរត្រូវបាននគរបាលនៃអធិការដ្ឋាននគតបាលស្រុកបន្ទាយស្រីឃាត់ខ្លួន។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-11-27_19-10-01photo_2016-11-27_19-10-07photo_2016-11-27_19-10-10photo_2016-11-27_19-10-13photo_2016-11-27_19-10-15photo_2016-11-27_19-10-17

មតិយោបល់