ព័ត៌មានជាតិ

First News: ផ្ទះលក់ក្ដារមឈូស នៅក្រុងសៀមរាប ត្រូវអគ្គិភ័យឆាបឆេះ

សៀមរាបៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅក្នុងភូមិបឹងដូនតា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ សង់អំពើឈើនិងថ្មជាផ្ទះលក់ក្ដារមឈូស បានឆេះទាំងស្រុង និងមួយខ្នងទៀតសង់អំពើឈើប្រកស័ង្កសីក៏ត្រូវឆាបឆេះអស់ទាំងស្រុងផងដែរ ហើយអគ្គិភ័យមិនបណ្ដាលឲ្យឆេះឆ្លងទៅផ្ទះផ្សេងដែលជាប់គ្នានោះទេ ព្រោះប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យក្រុងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់។ បញ្ជាក់៖ អគ្គិភ័យនេះកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះចាក់សោចោល៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

https://youtu.be/wP6oEUUAjN4

មតិយោបល់