ព័ត៌មានជាតិ

ស្ត្រីម្នាក់ជំពាក់លុយគេជាង ១,០០០ដុល្លារ មិនមានលុយសង និងខ្លាចគេប្ដឹងដាក់គុក ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ ស្ត្រីម្នាក់ជំពាក់លុយគេជាង ១,០០០ដុល្លារ មិនមានលុយសងដោយខ្លាចគេប្តឹងចាប់ដាក់គុកមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែមិនសម្រេចព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើឈ្មោះ ញ៉ែម ច្រឹប អាយុ ៤២ឆ្នាំ មិនប្រាប់ពីកន្លែងគាត់ស្នាក់នៅនោះទេ មានប្តីជាកម្មករសំណង់ និងមានកូនប្រុសម្នាក់។

តាមប្រភពព័ត៌មានពី ស្ត្រីខាងលើបានឲ្យដឹងថា គាត់បានជំពាក់លុយគេចំនួន ១,២០០ដុល្លារ ដោយគិតអ្វីមិនចេញហើយរកលុយសងគេវិញមិនបាន ខ្លាចម្ចាស់លុយប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាមិញក្នុងខណ្ឌពោធិ៍សែនជ័យមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនទាន់បានលោតផងសមត្ថកិច្ចឃើញទាន់ក៏ឃាត់និងនាំខ្លួនមកសួរនាំតែម្តង។

ស្ត្រីខាងលើបន្ទាប់ពីប៉ងលោតទឹកសម្លាប់ខ្លួន មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅ បានទាក់ទងយុវជនម្នាក់ដែលអះអាងថា ជាកូនប្រុសរបស់ស្ត្រីខាងលើឲ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់