ព័ត៌មានជាតិ

នោះៗ ករណីក្មេងស្រីម្នាក់ រត់តាមប្រុសស្នេហ៍ ត្រូវឪពុកម្ដាយនាងប្ដឹងពីបទ លួងលោមអនីតិជនរួមភេទ

មណ្ឌលគិរីៈ នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្មេងស្រី អាយុ ១៤ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តឹងឪពុកម្តាយនោះ បានរកឃើញនឹងត្រឡប់មកផ្ទះវិញហើយ ដោយនាងបានរត់តាមប្រុសស្នេហ៍ឈ្មោះ ស្វាង សាវ៉ាត់ អាយុ ១៩ឆ្នាំ។ ដោយឪពុកម្តាយក្មេងស្រីកើតទុក្ខមិនសុខចិត្ត បានប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ពីបទ លួងលោមអនីតិជនរួមភេទ។

ករណីនេះផ្នែកជំនាញ បាននឹងកំពុងចាត់ការតាមនីតិវិធី ដើម្បីកសាងសំណុំរឿង៕

មតិយោបល់