កណ្តាលៈ រូបសំណាកសង្ឃទ្រង់បិណ្ឌបាតអមជណ្តើរជាង១០អង្គ ត្រូវបានគោត្រដុស បណ្តាលឲ្យបាក់ដួលរលំបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រះវិហារលើ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ លោកគ្រូចៅអធិការវត្តព្រះនាម ហ៊ិន ណាហេង បានទទួលព័ត៌មានពីលោកនេន ថាមានរូបនៅតាមអមជណ្តើរខាងជើងរលំអស់មួយចំនួន។ ក្រោយទទួលដំណឹងនេះភ្លាមលោកគ្រូចៅអធិការវត្ត បានមកមើលឃើញរលំពិតមែន ដោយរូបសំណាកដែលដួលរលំនេះទាំងអស់មានចំនួន១៤រូបក្នុងចំណោម៦៥រូប។ ក្រោយមកលោកគ្រូបានហៅមេភូមិមកមើល ប៉ុន្តែលោកពុំបានថាអ្វីនោះទេ ព្រោះនៅថ្ងៃអាទិត្យមានមនុស្សមកលេងច្រើននៅចំណុចកើតហេតុខ្លាចភ្ញៀវមកលេងទាញលេង។
តែបើតាមការសន្និដា្ឋនរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា រូបសំណាកដែលដួលរលំខាងលើ មិនមានអ្នកណាវាយនោះទេ គឺផ្ទុយទៅវិញត្រូវបានសត្វគោដើរត្រដុសព្រោះកន្លែងកើតហេតុមានតែដានជើងគោនៅជុំវិញទីនោះ៕
មតិយោបល់