ប៉េកាំង៖ China CNR Corporation Limited (CNR) ជាក្រុមហ៊ុនផលិតរថភ្លើងធំមួយក្នុងចំណោមក្រុមហ៊ុនធំៗរបស់ចិន បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងបង្ហាញគំរូដើមនៃរថភ្លើងកូនកាត់ដែលមានល្បឿនលឿន ដែលនឹងផលិតនៅក្នុងខែកញ្ញាឆ្នាំ ២០១៥។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថភ្លើងមួយនេះនឹងច្នៃប្រឌិតរថយន្តកូនកាត់ថ្មីដែលប្រើប្រាស់នូវប្រភពថាមពលផ្សេងៗ ដូចជាអគ្គិសនី ធ្យូងថ្ម ឬម៉ាស៊ូត។ ប្រភពថាមពលទាំងនេះនឹងត្រូវប្របាច់បញ្ចូលគ្នាអាច ២ទៅជាមួយ ឬ៣ទៅជាមួយ ដើម្បីបង្កើតថាមពល ហើយវាអាស្រ័យទៅលើលក្ខខណ្ឌនៃការប្រតិបត្តិ និងស្ថានភាពផ្លូវដែក។
នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថា រថភ្លើងថ្មីនេះមានសមត្ថភាពអាចរត់បានល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕
មតិយោបល់