ព័ត៌មានកីឡា

Arsenal ​បង្ហាញ Superhero ​របស់​ខ្លួន​យប់មិញ ​ឈ្មោះ​ថា Captain Arsenal

ក្លឹប Arsenal បានបង្ហាញរូបភាពប៉ុន្មានសន្លឹកដែលត្រូវបានគេមើលឃើញថាជារូប Superhero ថ្មីមួយ សម្ដែងដោយបុរសវ័យកណ្ដាល ដើរតួជា Captian Arsenal ។

បើយោងតាមប្រភពមិនទាន់ច្បាស់ការណ៍បានឱ្យដឹងថា បុរសខាងលើនេះជាបុគ្គលិកថ្មីរបស់ក្លឹប Arsenal ហើយតម្រូវឱ្យដើរតួរជា Superhero នេះ មុនការប្រកួតឈានចូលមកដល់ ក្នុងន័យទាក់ទាញចិត្តអ្នកគាំទ្រ។ Captian Arsenal ម្នាក់នេះ មិនទាន់ដឹងថាមានថាមពលពិសេសអ្វីនោះទេ ប៉ុន្តែបើងាកទៅមើលឯកសណ្ឋានវិញ ដូចជារាងកំប្លែងបន្តិច ខណ:ដែលសាមីខ្លួនក៏រាងជ្រេទៅហើយដែរ។

កាំភ្លើងធំ Arsenal បានយកឈ្នះក្រុមAFC Bournemouth ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះ ខណ:ដែលពួកគេបច្ចុប្បន្នមាន២៨ពិន្ទុ ឈរនៅលេខ៤ កំពុងដេញតាមក្រុមកំពូលតារាង Chelsea ដែលមាន៣១ពិន្ទុ៕

 

 

មតិយោបល់