ភ្នំពេញ : នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណាបានប្រារព្ធពិធីបើកសិក្ខាសាលា ស្តីពី បទដ្ឋានការងារ ជាលក្ខណៈអន្តរជាតិ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ នៅក្នុងពេលប្រើប្រាស់កម្លាំងនិងអាវុធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក Bart Vermeiren ប្រធានបេសកកម្មប្រចាំ ICRC កាកបាតក្រហមអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី ពីសិក្ខាកាមជាច្រើនរូបផងដែរ។
ការសិក្សានេះមានរយៈពេល៥ថ្ងៃចាប់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ហើយមានសិក្ខាកាម ដែលជានាយអាវុធហត្ថ មកពីអង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចំនួន៣០រូបនិងនាយទាហានចំនួន៥រូប មកពីបញ្ជាការដ្ឋានជាតិ ប្រឆាំងភេរវកម្ម។ សូមបញ្ជាក់ថា សិក្ខាសាលាលើកនេះ គឺជាលើកទី៣សម្រាប់កងរាជអាវុធហត្ថ៕
មតិយោបល់