ភ្នំពេញៈ មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់បានត្រូវបានជនសង្ស័យចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់ បានធ្វើសកម្មកភាពវាយប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីរូបគាត់បានមកអង្គុយលេងនៅស្ពាននាគជិតវត្តភ្នំ៕
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់
ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យន់ ឈុននី អាយុ ២៧ឆ្នាំមុខរបរជាងជូលជុលទូរសព្ទ នៅច្បារអំពៅ ស្នាក់នៅក្រោយពេទ្យចិនខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8286 បានមកអង្គុយលេងនៅជិតវត្តភ្នំភ្លាមនោះក៏មាននារីរកស៊ីម្នាក់មករកខ្លួនតែរូបគេមិនចង់តែនៅតែមករកទៀតក៏មានការទាស់សម្តីឈានដល់ការរុញច្រានគ្នាបណ្តាលឲ្យនារីរូបនោះរងរបួសឆ្កូតមុខ។ ភ្លាមៗនោះនារីខាងលើបានខលហៅប្រុសម្នាក់ទៀតលុះមកដល់ក៏មានការសម្របសម្រួលដោយបុរសជាជនសង្ស័យបាននិយាយថា ត្រូវនាំនារីនោះទៅពេទ្យ ហើយក៏ជិះម៉ូតូទាំង៣នាក់តែម្តងដោយជនសង្ស័យជាអ្នកឌុបរីឯជនរងគ្រោះជិះកណ្តាល លុះជិះរហូតជាច្រើនជុំខណៈមកដល់សណ្ឋាគារភ្នំពេញជនរងគ្រោះក៏មានការសង្ស័យក៏ព្យាយាមដកសោម៉ូតូតែមិនបានកាច់ពន្លត់នោះទេហើយក៏ដួលម៉ូតូតែម្តងក៏មានការប្រតាយប្រតប់គ្នារួចបានវាយជនគ្រោះជាច្រើនដៃរួចបានស្រែកថាជនរងគ្រោះជាចោរទៅវិញរួចក៏លើកម៉ូតូជិះយកទៅបាត់ស្រមោល។ចំណែកនារីរូបនោះក៏រត់គេចបាត់ស្រមោលភ្លាមៗផងដែរ។
ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលស្រះចកដើម្បីឲ្យសមត្ថកិច្ចជួយវែកមុខរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់ផងដែរ៕
មតិយោបល់