កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទម្នាក់ ពីបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃកាលពី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទីរសៀល នៅចំណុចភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ការឃាត់ខ្លួនជនជាប់ចោទនេះ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូលដឹកនាំដោយលោកអធិការនគរបាលស្រុក លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ទើបអាចឃាត់ខ្លួនជនជាប់រូបនេះបាន ។
ជនជាប់ចោទឈ្មោះ យឹម សំអុល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩១៥ដកបចខ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។
ពីបទ ៖ លួចលក់អចលនទ្រព្យរបស់អ្នកដទៃ ប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨។
ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់