ព័ត៌មានជាតិ

ប្រជាពលរដ្ឋ សិស្ស និស្សិត រអ៊ូរទាំពីការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត

ភ្នំពេញៈ ប្រជាពលរដ្ឋនិងសិស្សានុសិស្សក៏ដូចជានិស្សិត បានរអ៊ូរទាំដល់សមត្ថកិច្ចនិងអជ្ញាធរខណ្ឌមានជ័យពីការធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េតមានការកកស្ទះយ៉ាងខ្លាំង
ស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹកនិងពេលល្ងាច។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវនេះបានឲ្យដឹងថា ផ្លូវព្រះមុន្នីរ៉េតចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យរហូតដល់គល់ស្ពានស្ទឹងមានជ័យ មានការកកស្ទះចរាចរណ៍ ចាប់ពីម៉ោង៦និង៣០នាទីព្រឹក លុះដល់ម៉ោង៩ព្រឹកទើបបានធូស្រាល ហើយមិនដែលឃើញសមត្ថកិច្ច ឬអជ្ញាធរចុះទៅជួយធ្វើចរាចរណ៍នោះទេ ពួកគាត់មានការយឺតយ៉ាវក្នុងការចូលរៀន និងចូលបម្រើការងារផ្សេងៗ ទើបលើកឡើងទៀតថា លុះដល់ម៉ោង៩ព្រឹកចរាចរណ៍ លែងមានការកកស្ទះស្រាប់តែឃើញ លោក ណិប វិបូ ដែលជាអធិការរងខណ្ឌមានជ័យទទួលផ្នែកចរាចរណ៍ បានដឹកនាំកម្លាំងចុះមកអនុវត្តច្បាប់ចាប់អ្នកបើកបរមិនគោរពច្បាប់នៅមុខផ្សារស្ទឹងមានចាស់នៅតាមផ្លូវដែរ ពួកគាត់មិនថាទេចំពោះ
ការអនុវត្តច្បាប់ចរាចរណ៍នោះ តែសុំឲ្យលោកអធិការទទួលផ្នែកចរាចរណ៍មេត្តាជួយចុះមកមើលផ្លូវនេះផង ព្រោះមួយព្រឹកៗផ្លូវនេះមានការកកស្ទះខ្លាំងណាស់
ពួកគាត់ទៅធ្វើការ និងរៀនមិនដែលទាន់ម៉ោងទេ។ ដូច្នេះហើយទើបពួកគាត់សុំណូមពរក៏ដូចជាទទូចទៅអាជ្ញាធរមេត្តាមានវិធានការចំពោះផ្លូវនេះផង។

លោក ណិប វិបូ ដែលជាអធិការរងទទួលផ្នែកចរាចរណ៍ខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ការកកស្ទះនៅផ្លូវខាងលើនេះ លោកក៏បានដឹងតែលោកខ្វះកម្លាំង ហើយផ្លូវនេះមានច្រកចេញចូលច្រើនផ្គួបផ្សំនឹងកម្លាំងតិចផងនោះ ទើបផ្លូវមានការកកស្ទះបែបនេះ ហើយលោកសំណូមពរដល់ប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យគ្នារាល់ការធ្វើដំណើរកុំវ៉ាជែងគ្នាទើបផ្លូវមិនមានការកកស្ទះ៕

ស្ទះចរាចរណ៍នៅបណ្តោយផ្លូវមុន្នីរ៉េតស្ទះចរាចរណ៍នៅបណ្តោយផ្លូវមុន្នីរ៉េត

មតិយោបល់