ឪពុកម្តាយឱ្យទៅសិក្សាបែរជានាំគ្នាណាត់បើកឆាកប្រយុទ្ធយកឈ្នះចាញ់ត្រូវសមត្ថកិច្ចនាំយកមកអប់រំ…

តាកែ:ក្មេងស្រី ២ក្រុម បានណាត់បបួលគ្នាបើកឆាកប្រយុទ្ធយកឈ្នះចាញ់ នៅទីធ្លាវត្តបោក្ខៈណារ៉ាម ហៅវត្តភ្នំដិនខាងជើង ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ចុះស្រាវជ្រាវនាំយុវតី ទាំង២ក្រុម ជាក្មេងស្រីទាំងនោះមកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូវាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម ហ្វេសប៊ុក (FB) ។ ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងស្រីៗវាយតបគ្នាខាងលើ កើតឡើងនៅថ្ងៃទី២១ ខែកញ្ញា…

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលិចទឹក ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវ ដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ…

លឿនឡើង! អាហារូបករណ៍នៅសាកលវិទ្យាល័យល្បីៗទាំងនេះ កំពុងរង់ចាំ

បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបជាស្ថាពរ ទូទាំងរាជធានី-ខេត្ត នៅកម្ពុជា ក្នុងសម័យប្រឡង ឆ្នាំ ២០២១ រួចមក ឃើញថាការបើកថ្នាក់សិក្សាបរិញ្ញាបត្រ ជិតចាប់ផ្ដើមហើយ ខណៈដែលសាកលវិទ្យាល័យមួយចំនួន កំពុងផ្ដល់អាហារូបករណ៍ជាច្រើន ដល់និស្សិតដែលចង់បន្តការសិក្សាផ្នែកបរិញ្ញាបត្រ ដែលសាកលវិទ្យាល័យទាំងនោះរួមមាន ៖ ១. សាកលវិទ្យាល័យ…

រយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ

កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានប្រព្រឹត្តទៅខេត្តកំពង់ចាម។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ…

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំសិស្សានុសិស្ស ក្នុងការថែរក្សា និងប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូង មិនចាំបាច់ត្រួតពិនិត្យនៅថ្ងៃបន្តបន្ទាប់ឡើយ លើកលែងតែករណីចាំបាច់ អាចបង្ហាញច្បាប់ចម្លងជាការស្រេច។ ត្រូវណែនាំដល់សិស្សានុសិស្សឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងដាក់តាមខ្លួនជាប្រចាំ។

ឯកឧត្តម ហង់ ជួនណារ៉ុន ៖ រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ៩.៨០០ ដែលបានបើកដំណើរការឡើងវិញ

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ៩.៨០០ ដែលចែកចេញជាមត្តេយ្យសិក្សាប្រហែល៣.៣០០, បឋមសិក្សាប្រហែល៥ពាន់, អនុវិទ្យាល័យប្រហែល១ពាន់, និងវិទ្យាល័យប្រហែល៥០០ បានបើកដំណើរការឡើងវិញ និងមានសិស្សប្រមាណ ១លាននាក់ បានចូលរៀនឆ្លាស់វេនគ្នា។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា…

រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលានានាដើម្បីត្រៀមបើកសាលារៀនលើងវិញនៅថ្ងៃ១៥ ខែកញ្ញានេះ!

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ នេះបានដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលានិងអគារអនុវិទ្យាល័យនិងវិទ្យាល័យ នានាទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ខែកញ្ញាខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លាប់មេរោគនេះបានធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

ខេត្តព្រះសីហនុ ចាប់ផ្ដើមបើកដំណើរការសាកល្បងសាលារៀននៅតំបន់មានហានិភ័យទាបឡើងវិញ ដោយអនុវត្តតាមស្តង់ដារប្រតិបត្ត (SOP)

នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលា អនុ-វិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ…

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សម្តែងការគាំទ្រចំពោះការ បើកឲ្យដំណើរការសាលារៀនឡើងវិញ

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាសម្តែងការគាំទ្រចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកឲ្យដំណើរការសាលារៀនឡើងវិញជាដំណាក់កាលៗ។ ទាក់ទងទៅនឹងការបើកសាលារៀនឡើងវិញនេះ លោកស្រីវេជ្ជបណ្ឌិត បានលើកនូវហេតុផលចំនួន៣ចំណុចថា ១៖ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ…

ខេត្តកំពង់ស្ពឺត្រៀមបើកដំណើរការសាលារៀនឡើងវិញក្នុងពេលឆាប់ៗនេះ

កំពង់ស្ពឺ៖ សាលារៀនជាង ៧០០ទីតំាងនៅខេត្តកំពង់ស្ពឺត្រៀមបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពី បានចុះវាយតម្លៃទីតាំងសាលា រៀននានានៅក្នុងខេត្តរួចរាល់ ដែលផ្តល់ឳកាសដល់សិស្សា នុសិស្ស អាចបន្តការសិក្សាឡើងវិញក្រោយពីបានបិទអស់មួយរយ:។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានត្រួត ពិនិត្យនៅតាមសាលារៀនទាំងអស់ រួមទាំងសាលាបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ហើយតាមការវាយតម្លៃនោះឃើញថា…