ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តនៅស្រុកកៀនស្វាយ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០
វេលាម៉ោង១និង១៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨_២៩ភូមិ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក់ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BY.5818 បើកបរដោយ ឈ្មោះ ឃិន ចាន់ណា ភេទប្រុសអាយុ២៧ មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទិសដៅអ្នកលឿងភ្នំពេញបានបត់ពីកើតទៅលិច បណ្តាលឲ្យ រថយន្ត០១គ្រឿង ម៉ាក TOYOTA ALPHARD សេរី២០០៩ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ.2BB- 71 58 បើកបរដោយឈ្មោះ ជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)មានទិសដៅ.ភ្នំពេញ-អ្នកលឿង បុកពេញទំហឹង បណ្តាលឲ្យស្លាប់០១នាក់ភេទប្រុសនៅកន្លែងកើតហេតុ។
សពត្រូវបានជំនាញចរាចរណ៍ប្រគល់ជូនសាចញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូនិងរថយន្តត្រូវ បានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនិងបន្តតាមនិតិវិធី៕

 

មតិយោបល់