ព័ត៌មានជាតិ

ដោះលែងមន្ត្រីភូមិបាលស្រវឹងស្រាបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យ​មនុស្ស៤នាក់របួសធ្ងន់-ស្រាល

កណ្តាល: ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សឲ្យរបួសជាបន្តបន្ទាប់រហូតដល់៤នាក់ នគរបាលចាប់វាស់ជាតិអាល់កុលមានដល់០,៧៧មីលីក្រាមក្នុង១លីត្រខ្យល់ ប៉ុន្តែឃាត់ខ្លួនបានតែ១យប់ ក៏ត្រូវបានដោះលែង។ ការដោះលែងនេះ មតិសាធារណ:ជនជាច្រើនបានធ្វើការរិះគន់ដល់ការសម្រេចរបស់តុលាការ ដោយបានលើកឡើងថា នេះ មកពីជនបង្កជាមន្ត្រីរាជការសម្បូរប្រាក់ ទើបរួចពីសំណាញ់ច្បាប់ បើទោះជារកឃើញកម្រិតជាតិអាល់កុលដល់ទៅ០,៧៧មីលីក្រាមក្នុង១លីត្រខ្យល់ក៏ដោយ ហើយបើសិនជារាស្ត្រអត់លុយទេនោះ មិនរួចពីគុកឡើយ។

ទាក់ទងនឹងការលើកឡើងនេះ យើងមិនអាចទាក់ទងសុំការពន្យល់ពីលោក ហេង ផេង ព្រះរាជអាជ្ញារងដែលបានសម្រេចដោះលែងជនបង្កឡើយ ព្រោះទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ ប៉ុន្តែ លោក សំម ឬទ្ធីវាសនា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តកណ្តាល បានធ្វើការពន្យល់ថា មូលហេតុដែលមានការដោះលែង ទី១ រឿងនេះខុសទាំងសងខាង។ ទី២ ភាគីទាំងសងខាងត្រូវរ៉ូវគ្នានិងបានដកបណ្តឹងហើយ។ ទី៣ អ្នករងគ្រោះរបួសស្រាល។

លោកក៏បានបញ្ជាក់ដែរថា ការដោះលែងនេះ គឺយោងតាមមាត្រា១០៣ ដែលបានចែងថា ផុតរយ:ពេលឃាត់ខ្លួនបុគ្គលដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទីមួយបញ្ជូនទៅព្រះរាជអាជ្ញា ឬដោះលែងឲ្យមានសេរីភាពវិញ ហើយសេចក្តីសម្រេចធ្វើឡើងដោយព្រះរាជអាជ្ញា ដូច្នេះព្រះរាជអាជ្ញាមានសិទ្ធិចេញសេចក្តីសម្រេចដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញ។

គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៦ កន្លងទៅនេះ ជនបង្កមានឈ្មោះ ផុន ផាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរភូមិបាលស្រុកស្អាង មានទីលំនៅភូមិលេខ០១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានបើករថយន្តម៉ាក NAVARA ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7773 មួយគ្រឿងក្នុងស្ថានភាពស្រវឹង បុកជនរងគ្រោះទី១.ឈ្មោះ នូវ ជឿន ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុក) និងឈ្មោះជឿន ឧស្សាហ៍ ភេទប្រុស អាយុ៤ឆ្នាំ (ត្រូវជាកូន) ជិះម៉ូតូសេ១០០កូរ៉េក្រហម ពាក់ស្លាកលេខកណ្តាល 1B-3153 រងរបួសស្រាល អ្នកទាំងពីរមានទីលំនៅភូមិលេខ០១ ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីបើកបុកម៉ូតូខាងលើរួច ក៏បានបើករត់គេចទៅបុកម៉ូតូម៉ាកគុបជ្រុងសេ៥០ ពណ៌ខៀវអត់ស្លាកលេខមួយគ្រឿងទៀត បណ្តាលឲ្យឈ្មោះ ចម្រើន គីម ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) និងឈ្មោះ ផល សុភាព( រងរបួសធ្ងន់ បាក់ភ្លៅ) ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិលេខ០១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ រថយន្តក៏ព្យាយាមបើករត់ទៀត តែត្រូវបានប្រជាពលរដ្ឋ និងអង្គរក្សដែលប្រចាំការនៅក្នុងបន្ទាយស្ទាក់ឃាត់រថយន្ត បានហៅឲ្យម្ចាស់រថយន្តចុះពីរលើរថយន្ត រួចធ្វើការឆែកឆេររថយន្ត លុះពេលនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានទៅដល់កន្លែងកើតហេតុ រួចនាំម្ចាស់រថយន្ត និងរថយន្តមកដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ទើបម្ចាស់រថយន្តឆ្លើយទាំងស្រវឹងថា នៅក្នុងរថយន្តរបស់គាត់មានលុយ២ម៉ឺនដុល្លារ និងខ្សែកផ្លាកទីនមួយតម្លឹង រួចហើយនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឆែរឆេរឡានក៏ស្រាប់តែឃើញខ្សែកផ្លាកទីនមួយតម្លឹង ចំណែកលុយ២ម៉ឺនដុល្លារអត់ឃើញទេ មិនដឹងថា បាត់ ឬមិនដឹងអ្នកណាយកនោះទេ។ ក្រោយកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវបាមបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ។ ក្រោយពីធ្វើការពិនិត្យជាតិអាល់កុល រកឃើញថា ម្ចាស់រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង មានជាតិអាល់កុល0,77mg/L។

យោងតាមមាត្រា៧៧ច្បាប់ចរាចរណ៍ផ្លូវគោកបានចែងថា កម្រិតជាតិអាល់កុលដែលត្រូវអប់រំ និងមានទោស៣តំណាក់កាល ដែលតំណាក់កាលទី១ ជនណាដែលបើកបរហើយរកឃើញថា មានជាតិអាល់កុលចាប់ពី០,២៥ចុះក្រោម គឺត្រូវធ្វើការអប់រំណែនាំ ហើយបើចាប់ ពី០,២៥ដល់០,៣៤ នឹងធ្វើការផាកពិន័យ តែបើចាប់ពី០,៣៤ ឡើងទៅ គឺជាកម្រិតត្រូវឃុំខ្លួនហើយ។ ជាងនេះទៅទៀត បើមានជាតិអាល់កុលចាប់ពី០,៤០ឡើងទៅនឹងត្រូវផ្តន្ទាទោសចាប់ពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ចាប់ពី៨០ម៉ឺនរៀលដល់៤លានរៀល៕

//youtu.be/jsC3a8T05hY

photo_2016-12-01_17-30-03

photo_2016-12-01_17-30-04

photo_2016-12-01_17-30-05-2

photo_2016-12-01_17-30-05

photo_2016-12-01_17-30-06

photo_2016-12-01_17-30-07-2

photo_2016-12-01_17-30-07

photo_2016-12-01_17-30-08-2

photo_2016-12-01_17-30-08

photo_2016-12-01_17-30-09

photo_2016-12-01_17-30-10

photo_2016-12-01_17-30-11

photo_2016-12-01_17-30-12-2

photo_2016-12-01_17-30-12

photo_2016-12-01_17-30-00

photo_2016-12-01_17-30-01-2

photo_2016-12-01_17-30-01

photo_2016-12-01_17-30-02-2

photo_2016-12-01_17-30-02

photo_2016-12-01_17-30-03-2

មតិយោបល់