ព័ត៌មានជាតិ

អាជីវករ២០នាក់មកប្តឹងសមត្ថកិច្ច បន្ទាប់ពីយាយកង់៣បោកលុយតុងទីនជាង១០មុឺនដុល្លារ

ភ្នំពេញ: អាជីវករផ្សារដីថ្មីចំនួន២០នាក់លើកគ្នាមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ឲ្យជួយអន្តរាគមន៏ ករណីដែលចោទថាមេតុងទីនឈ្មោះ យាយ ហាក់ គឹមលី ហៅ យាយកង់៣ ឆបោកលុយពួកគាត់អស់ចំនួនជិត១០មុឺនដុល្លារអាមេរិក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៧ខែមិនាឆ្នាំ២០១៧ ។

បើតាមសម្តីររបស់ក្រុមកូនតុងទីនខាងលើបានឲ្យដឹងថាពួកគាត់ជាក្រុមអាជិវករលក់ដូរនៅផ្សាដីថ្មី ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ បានលេងតុងទីនជាមួយ និងស្ត្រីឈ្មោះ ហាក់ គឹមលី ហៅ យាយកង់៣ ដែលមេតុងទីនរូបនោះស្នាក់នៅផ្ទះល្វែងម្តុំផ្សាដីថ្មីសង្កាត់ស្ទឹងមានជ័យ ខណ្ឌជ័យ ហើយបច្ចុប្បន្នមេតុងទីនខាងលើនេះបានរត់គេចខ្លួនបាត់ស្រមោលសល់តែកូនស្រី និងប្តីរបស់គាត់ដែលបានបោះពាក្យសម្តីដាក់ពួកគាត់ថាមិនទទួលខុសត្រូវទេចង់ទៅប្តឹងនណាប្តឹងទៅធ្វើឲ្យពួកគាត់ក្តៅក្រហាយលើកគ្នាទាំងកណ្តាលថ្ងៃមកប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ឲ្យជួយឃាត់ខ្លួនមេតុងទីនរូបនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង ។

//youtu.be/FPzLjqC9h4Q

មតិយោបល់