ព័ត៌មានជាតិ

ការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជនសង្ស័យជាង២០នាក់ នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២១នាក់ និងដកហូតថ្នាំញៀនចំនួន១៣កញ្ចប់។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅចំណុចខាងក្រោយប៉ុស្តិ៍ទួលសង្កែ ដែលជាកន្លែងសំណង់មិនមានរបៀបរយ ក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ ដោយសារតែមានបទបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងការបង្ក្រាបទីតាំងខាងលើ និងមានការចូលរួមសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចុះបង្ក្រាបទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រី ២១នាក់ ប្រុស ១៦នាក់ ស្រី ៥នាក់ និងបានដកហូតថ្នាំញៀន ១៣កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង ២១នាក់ខាងលើ រួមនឹងវត្ថុតាង​ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

https://youtu.be/WdHGIQQeR7Y

មតិយោបល់