ព័ត៌មានសុខភាព

ដំណឹងល្អសម្រាប់ស្រីៗ! វីតាមីនមួយនេះអាចបង្ការជំងឺមហារីកសុដន់រហូតដល់ ៩០ភាគរយ

បរទេសៈ ក្រុមអ្នកវិទ្យាសាស្ត្រមានប្រសាសន៍ថា កង្វះវីតាមីន D អាចបង្កឲ្យកើតជំងឺមហារីកសុដន់ តែផ្ទុយទៅវិញស្ត្រីដែលទទួលបានវីតាមីនមួយនេះគ្រប់គ្រាន់ គឺអាចបង្ការជំងឺមហារីកសុដន់បានកម្រិតខ្ពស់បំផុត។

តើវីតាមីន D អាចបង្ការជំងឺមហារីកសុដន់រហូតដល់ ៩០ភាគរយមែនទេ?
វីតាមីន D ពិតជាមានឥទ្ធិពលក្នុងការបង្ការជំងឺមហារីកសុដន់ ហើយជំងឺនេះគេតែងតែហៅថា «ជំងឺខ្វះវីតាមីន D»។ ក៏ប៉ុន្តែ ការទទួលអាហាររូបត្ថម្ភ, ធ្វើលំហាត់ប្រាណ, ការគេង និងគ្រប់គ្រងភាពតានតឹងបានត្រឹមត្រូវ ក៏អាចជួយបង្ការជំងឺមហារីបានដែរ។

អ្នកជំនាញបានអះអាងថា ៩០ភាគរយ នៃជំងឺមហារីកសុដន់ដែលមានទំនាក់ទំនងជាមួយនឹងកង្វះវីតាមីន D អាចបង្ការបាន ១០០ភាគរយ។

បើយោងតាមវេជ្ជបណ្ឌិតជាច្រើននៅសាកលវិទ្យាល័យ California’s San Diego Moores Cancer Center បានបង្ហាញថា វីតាមីន D អាចបំផ្លាស់កោសិកាមហារីកគ្រប់ប្រភេទ។ ជាពិសេសកោសិកាមហារីកសុដន់ ហើយវានឹងប្តូរកោសិកាមិនប្រក្រតីត្រឡប់មកភាពដើមវិញ។

ប្រសិនបើអ្នកមានជំងឺមហារីកសុដន់រួចទៅហើយ ត្រូវទទួលទានវីតាមីន D ឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចបញ្ឈប់ការលូតលាស់របស់កោសិកាមហារីក ហើយប្រព័ន្ធភាពស៊ាំនឹងចាប់ផ្តើមកសាងឡើងវិញ៕

breast-cancer-90

មតិយោបល់