ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងថា នៅវេលាម៉ោង៨៖៤៣នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនស្ថិតនៅ ៖
(1) តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
(2) តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូង រហូតដល់ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់