កំពង់ឆ្នាំងៈ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញគ្រឿងញៀនស្រុកទឹកផុស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលខ្ពស់ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីបានឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់៖
១-ឈ្មោះ ស៊ីម រី ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅ ភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ សួស ស៊ីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅ ភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៣-ឈ្មោះសាន រៀម ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៤-ឈ្មោះ អ៊ូ ដារា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង៖ មានថ្នាំញៀន ចំនួន ០៨ កញ្ចប់តូច កាំភ្លើងខ្យល់មួយដើម ទូរស័ព្ទដៃ ចំនួន០២គ្រឿង ឧបករណ៍វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់