ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ ចុះផ្អាកសំណង់បន្ទប់ជួលអត់ច្បាប់ និងសង់រំលោភលើចំណីផ្លូវ បណ្តោះអាសន្ន

ភ្នំពេញ : សំណង់បន្ទប់ជួលអត់ច្បាប់ និងសង់រំលោភលើចំណីផ្លូវមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យ និងផ្អាកសាងសង់បណ្តោះអាសន្នកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម ខណ្ឌសែនសុខ ជាច្រើននាក់ ដោយមិនបានប្រាប់ពីឈ្មោះ និងតួនាទីឡើង និងមានមន្ត្រីសាលាខណ្ឌ៤ទៅ៥នាក់ផងដែរ ពេលចុះទៅដល់កន្លែងខាងលើ បានជួបបងស្រីម្នាក់ ឈ្មោះ ទន់ មួយ ជាតំណាងម្ចាស់សំណង់។

តាមសំដីមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម ខណ្ឌសែនសុខ ខាងលើ បានប្រាប់ថា សំណង់ទាំងនេះមិនមានច្បាប់អនុញ្ញាត្តិឡើយ ដោយលួចខុសច្បាប់និងបានសាងសង់ចូលចំណីផ្លូវទទឹងរហូតដល់ទៅដល់៧,៥០ម៉ែត្រ និងបណ្តោយរហូត៥៨ម៉ែត្រឯណោះ។

ក្រុមមន្ត្រីដដែលបានប្រាប់ទៀតថា តាមពិតទីតាំងដីខាងលើ មានប្លង់កម្មសិទ្ធត្រឹមត្រូវ តែបែរជាលួចសាងសង់ មិនមានច្បាប់ទៅវិញ ដោយសង់ជាបន្ទប់ជញ្ជាំងថ្ម និងប្រក់ដំបូលស័ង្កសី ដោយលួចធ្វើរហូតដល់ទៅ១១៥បន្ទប់ ហើយកន្លងមក ខាងអាជ្ញាធរខណ្ឌ ចុះហាមប្រាមម្តងរួចទៅហើយ ដោយឲ្យឈប់សាងសង់បន្ត ដោយរង់ចាំសុំច្បាប់ សាងសង់ និងធ្វើការវាយចោលបន្ទប់មួយ ចំនួនដែលសង់លើចំណីផ្លូវ តែបែរជាម្ចាស់ទីតាំងខាងលើនៅតែលួចសាងសង់ដដែលទើបព្រឹកខាងលើអាជ្ញាធរចុះផ្អាកជាលើកទី២។

ប្រជាពលរដ្ឋបានលើកឡើងថា សំណង់អត់ច្បាប់ក្នុង ខណ្ឌសែនសុខ ដែលលួចសង់ខយសច្បាប់នោះមាន ច្រើនកន្លែងណាស់ មិនមែនមានតែមួយកន្លែងខាងលើឡើយ ដែលភាគច្រើនលួចសាងសង់ច្រើនតែអ្នកមានអំណាច ក្រោយពីអាជ្ញាធរចុះ ហាមឃាត់ វាបានតែមួយ ថ្ងៃស្អែកឡើង ឃើញសាងសង់វិញមិនខាន ជាក់ស្តែងដូចសំណង់ខុសច្បាប់ខាងលើជាដើម មិនដឹងថា ហាមឃាត់ បានប៉ុន្មានថ្ងៃឡើយ៕

Home0305161 Home0305162 Home0305164
Home03051632

មតិយោបល់