ព័ត៌មានជាតិ

បញ្ជូនខ្លួនអ្នកប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១០នាក់ទៅតុលាការ

ភ្នំពេញ: អ្នករក្សាទុកនិងប្រើប្រាស់គ្រឿងញៀន១០នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញកាលពីម៉ោង១៤ និង ៣០នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះក្រោយពីឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀន។

នគរបាលខណ្ឌសែនសុខបានឱ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនដែលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនេះ គឺសមត្ថកិច្ចបានបង្ក្រាបបាននៅតាមដងផ្លូវសាធារណៈក្នុងខណ្ឌ ខណៈដែលពួកគេទិញពីមុខមន្ទីពេទ្យលោកសង្ឃក្នុងសង្កាត់ទឹកថ្លាគោលបំណងយកទៅសំរាប់ប្រើប្រាស់តាមផ្ទះនូវពេលធ្វើដំណើរតាមដងផ្លូវក៏ជួបកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ។

គួររំលឹកថាកាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅកន្លងទៅកម្លាំងអត្តរាគន៍ខណ្ឌសែនសុខបានឃាត់ខ្លួនអ្នកប្រើប្រាស់ និងរក្សាទុកនូវគ្រឿងញៀនបាន១០នាក់ ដោយសហការណ៍ជាមួយបណ្តាប៉ុស្តិ៍ចំនួន០៣ ក្នុងនោះមានប៉ុស្តិ៍ទឹកថ្លាឃាត់បាន៤នាក់ប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនបាន៤នាក់ និងប៉ុស្តិ៍ភ្នំពេញថ្មីឃាត់បាន២នាក់ដោយនៅជាប់ខ្លួនមានលាក់ទុកនូវថ្នាំញៀនប្រភេទក្រាមសថ្លានៅជាប់ខ្លួនហើយសមត្ថកិច្ចបានដកហូតបានចំនួន០៥កូនថង់តូយកអធិការខណ្ឌសែនសុខធ្វើការសាកសួររហូតដល់រសៀលនេះទើបបានកសាងសុំនុំរឿងទៅកាន់តុលាការ៕

photo_2016-05-03_14-20-21photo_2016-05-03_14-20-23photo_2016-05-03_14-20-24photo_2016-05-03_14-20-25 (2)photo_2016-05-03_14-20-26photo_2016-05-03_14-20-25

មតិយោបល់