ភ្នំពេញ: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ តំណាងរាស្ត្រគណបក្ស ប្រឆាំង២រូប បន្ថែម ដើម្បីធ្វើការសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។
១.ឈ្មោះតុ វ៉ានចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល។
២.ឈ្មោះ ពិន រតនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង។
តំណាងរាស្ត្រទាំងពីររូបខាងលើនេះ ត្រូវបានលោកព្រះរាជអាជ្ញារងសៀង សុខ កោះហៅ ក្នុងនាមជាជនសង្ស័យ និងតម្រូវឲ្យចូលទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ឧសភា នាពេលខាងមុខនេះ៕
មតិយោបល់