ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ ដែលរងផលប៉ះពាល់ពីសំណង់លោកស្រី ស៊ុយ សុផាន ហៅផានឌីម៉ិច បានដាក់ពាក្យប្តឹងជាង១០ដងមកហើយ នៅតែមិនមានចំណាត់ការ ក្រោមការចុះត្រួតពិនិត្យពីគណៈកម្មការចម្រុះអំពីសំណង់ខុសលក្ខណៈបច្ចេកទេស រំលោភលើសំណង់អ្នកជិតខាង នៅចំណុចផ្ទះបឹងសំណាង១ ដែលមានដីឡូត៍លេខ៥៦ ផ្លូវ២៣០ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៩ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមច្បាប់ភូមិបាលនៃការសាងសង់ដែលមានចំណុចចាប់ពីសូន្យទៅ២ម៉ែត្រ នៃគំលាតរវាងសំណង់នីមួយៗ។ ទាក់ទិនទៅនិងបញ្ហានេះ គណៈកម្មការចម្រុះចុះមកត្រួតពិនិត្យសំណង់ ផ្ទះបឹងសំណាង១ របស់លោកស្រី ស៊ុយ សុផាន លើបញ្ហាការសង់រំលោភសំណង់ផ្ទះល្វែងអ្នកជិតខាងគ្របលើដំបូលផ្ទះ ដោយពួកគាត់ជួបការលំបាកដូចនៅពេលមេឃភ្លៀងទឹកហូរចូលលិចពីលើដំបូល។ សំណង់៩ជាន់របស់លោកស្រីស៊ុយសុផាន រងការប្តឹងជាង១០ដងមកហើយ តែគ្មានចំណាត់ការសោះ។
ប្រជាពលរដ្ឋហួសចិត្ត និងកើតទុក្ខមិនសុខចិត្តចំពោះដំណោះស្រាយរបស់លោកស្រី ស៊ុយ សុផាន រំលោភលើសំណង់របស់ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ ដែលមកដល់ពេលនេះ មិនទាន់ឃើញមានអាជ្ងាធរជួយអន្តរាគមន៍ និងរកយុត្តិធម៌ ចំពោះការប៉ះពាល់នៃសំណង់អគារនេះឡើយ។
ពួកគាត់បានបន្ថែមទៀតថា ពេលសំណង់នេះសាងសង់ ធ្វើឲ្យផ្ទះរបស់ពួកគាត់ បាក់ និងប្រេះស្រាំខាងក្រុមហ៊ុន បានចេញថ្លៃ៣០ដុល្លារក្នុងមួយផ្ទះ ប៉ុន្តែមើលឃើញភាពជាក់ស្តែងនោះ ការប្រេះ ស្រាំ វាមិនស្មើរតម្លៃ ដែលទទួលបានពីក្រុមហ៊ុននោះឡើយ។ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ សង្ឃឹមថា អាជ្ញាធរនឹងជួយរកយុត្តិធម៌ និងដំណោះស្រាយជូនពួកគាត់ជាមិនខាន៕
មតិយោបល់