ព្រះសីហនុៈ ករណីអគ្គិភ័យមួយ បានឆេះឡកែច្នៃកំទេចឈើអាកាស្សានៅរោងចក្រផលិតកុងផ្លាសកេក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងករណីអគ្គិភ័យឆេះឡកែឆ្នៃកំទេចអាកាស្សារោងចក្រផលិតកុងផ្លាសកេនេះ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យនៃកងរាជអាវុធហត្ថ និងកម្លាំងនគរបាលបានបាញ់ទឹកអន្លត់អណ្តាតភ្លើងដែលផ្ទុះចេញតាមប្រហោងបំពង់ឡ តែដោយសារអណ្តាតភ្លើងខ្លាំងពេក បណ្តាលឲ្យរលាកមនុស្សចំនួន២នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន អគ្គិភ័យនេះ ត្រូវសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងហើយ៕
https://youtu.be/A_PtaZZ__7E
មតិយោបល់