ព័ត៌មានជាតិ

Assassin’s Creed Recollection មាន​លើ​ iOS

ប្រសិនបើលោកអ្នកជាមនុស្សដែលនិយមលេងហ្គេមកម្សាន្តនៅលើ iPhone ពេលនេះកាន់តែប្រសើរជាងមុនទៅទៀតដោយ​សារ​តែ​ហ្គេម​ Assassin’s Creed អាចដំណើរការលើ iPhone បានហើយ។ នេះគឺជាដំណឹងល្អមួយផងដែរ ពីព្រោះថា Assassin’s Creed បាន​ចូល​ខ្លួន​មក​កំដ​អារម្មណ៍របស់អ្នកប្រើប្រាស់​ iPhone ឲ្យកាន់តែសប្បាយកើនឡើងមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា Assassin’s Creed ផ្តល់ជួនសម្រាប់ iPads ដោយមានកំណត់ ប៉ុន្តែសម្រាប់ពេលនេះ​លោក​អ្នក​អាច​ទាញ​យក​បាន​តាមរយ:​ iTunes។

សម្រាប់ហ្គេម Assassin’s Creed នេះគឺមានឈ្មោះថា Assassin’s Creed Recollection ដែលមានលក្ខណ:ខុសពីវគ្គផ្សេងៗ ហើយ​បើ​យោង​តាម​ប្រភពព័ត៌មានពីគេហទំព័រ Appdevice.com បានបញ្ជាក់ថា Assassin’s Creed Recollection អាច​លេង​បាន​នៅ​លើ ​iPad, iPad 2, iPad ជំនាន់ទី៣ iPhone 3GS, iPhone 4 និង iPhone 4S៕

មតិយោបល់