ព័ត៌មានជាតិ

ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ ព្រមទាំងថ្នាំញៀនជិតកន្លះគីឡូក្រាម

ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១១ ខែធ្នូរ ឆ្នាំ២០១៦នេះ ការិយាល័យប្រឆាំងបទល្មើសគ្រឿនញៀនខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញមុខជនសង្ស័យចំនួនពីរនាក់ និងថ្នាំញៀនប្រមាណជាជិតកន្លះគីឡូក្រាម ដែលឃាត់ខ្លួនបាន បន្ទាប់ពីចុះបង្ក្រាបករណីគ្រឿងញៀន កាលពីរសៀលម្សិលមិញ។

ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស ក្នុងករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦ និង១៥នាទីរសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវបំបែកចំការតាហ៊ៅ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើតាមសមត្ថកិច្ច បានប្រាប់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន មួយកញ្ចប់ធំ ដែលមានចំនួនស្មើនឹង ៣៥៦.៨ ក្រាម (ជិតកន្លះគីឡូក្រាម) ទូរសព្ទ័២គ្រឿង និងជញ្ជីងថ្លឹង១គ្រឿងផងដែរ។

ជនសង្ស័យទី១ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង និងទី២ឈ្មោះ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅ ភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ បន្ថែម ព្រមទាំងកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅការតុលា៕

មតិយោបល់