ព័ត៌មានកីឡា

Pep ៖ ​ខ្ញុំ​មិន​អាច​និយាយ​ថា Man City ​លេង​អាក្រក់​មើល​នោះ​ទេ

Pep Guardiola ​ថា​ក្រុម Manchester City ​លេង​មិន​អាក្រក់​មើល​ខ្លាំង​ណាស់​ណា​នោះ​ទេ ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Leicester City ​៤-២ ​កាល​ពី​យប់មិញ​នេះ។

Leicester City ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ក្នុងការ​ប្រកួត​យប់មិញ ​ដោយ​យក​ឈ្នះ​ក្រុម Man City ​បាន​ដោយ​មិន​ពិបាក​ឡើយ ពោល​គឺ​ពួកគេ​អាច​រក​គ្រាប់​បាល់​បាន​តាំង​ពី​ដើម​តង់​ទី​មួយ​មក​ម្ល៉េះ។ ​ដូច​គ្នា​នេះ​ដែរ ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​លើក​ឡើង​ដែរ​ថា​ក្រុម​របស់​លោក​ក៏​លេង​មិន​អាក្រក់​មើល​ខ្លាំង​ដែរ ​បើ​ទោះ​ជា​ចាញ់​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​ពួកគេ​លេង​បាល់ទាត់​តាម​របៀប​អ្នក​លេង​ពិត​ប្រាកដ។

“ទេ ​ខ្ញុំ​មិន​អស់​សង្ឃឹម​ចំពោះ​កីឡាករ​ខ្ញុំ​ទេ។ អ្នក​ខ្លះ​បាន​ប្រាប់​ពួកគេ ​ពួកគេ​អ្នក​លេង​បាល់ទាត់​អាជីព ​ពួកគេ​មាន​វ័យ​គ្រប់គ្រាន់​ក្នុង​ការ​ដឹង ​ហើយ​សង្ឃឹម​ថា​ពួកគេ​នឹង​អាច​កែប្រែ​បាន​ទៅ​ថ្ងៃ​អនាគត។ យើង​ដែល​យើង​ត្រូវ​ដោះស្រាយ​គឺ​យើង​តែងតែ​របូត​គ្រាប់បាល់​សឹង​តែ​គ្រប់​ប្រកួត​ទាំង​អស់”។ សម្ដី Pep ។

ក្រុម​មេឃ​ខៀវ Man City ​ក្នុង​ការ​ប្រកួត​រដូវ​កាល​នេះ ​២២​ប្រកួត​មក​ហើយ ​ពួកគេ​តែងតែ​របូត​គ្រាប់​បាល់​ជានិច្ច ​ពោល​គឺ​ក្នុង​ចំណោម​២២​ប្រកួត​នេះ មាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ដែល​ពួកគេ​អាច​រក្សា​ទី​មិន​ឱ្យ​ក្រុម​ដៃ​គូ​ស៊ុត​បាន៕

មតិយោបល់